គេហ​ទំព័រ វីដេអូ កំពូល​របស់​ចិន មាន​អ្នក​ទស្សនា ៩០០ លាន ក្នុង​មួយ​ថ្ងៃ


ក្រុម​ហ៊ុន បណ្តាញ​វីដេអូ កំពូល​របស់​ចិនទើប​តែ​បាន​ចេញ​ផ្សាយ ទិន្នន័យ​ថ្មី ក្នុង​របាយការណ៍​ប្រាក់​ចំណូលចុង​ក្រោយ​របស់​ខ្លួន (សម្រាប់​​ត្រី​មាស​ទី 4 ឆ្នាំ 201​​4​)។ របាយការណ៍​នេះ បាន​បង្ហា​ឲ្យ​ឃើញ​ថា Youku និង Tudou ឥឡូវ​ទទួល​បាន ចំនួន​អ្នក​មើល​វិដេេអូ ៩០០ លាន ដង ក្នុង​មួយ​ថ្ងៃៗ ដែល​កើន​ឡើង​៣ដង គិត​ចាប់​ពី ខែតុលា ឆ្នាំ ២០១៣ ។

Youku និង Tuou គឺ​ជា​គេហទំព័រ​ចែក​រំលែកវីដេអូ របស់ចិន ដែល​អនុញ្ញាត​​ឲ្យ​អ្នក​ប្រើ​ប្រាស់ ស្វែង​រក​មើល និង ចែក​រំលែក វីដែអូ ដែល​មាន​គុណភាព​ខ្ពស់ និង អាច​ប្រើ​នៅ​គ្រប់ Devise។

សម្រាប់​ត្រីមាសទី ៤ ឆ្នាំ ២០១៤ គេហទំព័រ​ទាំង​ពីរនេះ បាន​កើន​ប្រាក់​ចំណូល ដែល​បាន​មក​ពី ការផ្សព្វផ្សាយ​ពណិជ្ជកម្ម និង ការលក់​សេវាកម្ម។